Category

Strategic Exit

ទស្សនៈរបស់លោក ពិសី៖ ការយល់ឃើញពីប្រធានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ / Pisey’s Perspective: reflections from a Civic Champions Program Manager

  (English below) នៅពេលវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិចាប់ផ្តើម លោក ពិសី បានឡើងលើវេទិកាដើម្បីសម្របសម្រួល ខណៈពេលនោះមានមន្ត្រីរដ្ឋាភិបាលពីររូបបាននិយាយទៅកាន់គាត់ថា៖ «អ្នកនៅក្មេងណាស់! អ្នកប្រហែលជាមិនអាចសម្របសម្រួលវគ្គបណ្តុះបណ្តាលដល់ពួកយើងបានទេ!»។ លោក ពិសី នៅតែញញឹម និងបន្តការសម្របសម្រួលវគ្គបណ្តុះបណ្តាលគ្រូបង្គោលទៅដល់មន្ត្រីនៃក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ អស់រយៈពេល២ម៉ោងពោរពេញដោយថាមពល ភាពជឿជាក់ និងសម្របសម្រួលបានយ៉ាងរលូន។​ វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ​​ គឺជាវគ្គបណ្តុះបណ្តាលគំរូសម្រាប់មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិត្រៀមរៀបចំវគ្គបណ្តុះបណ្តាលបន្ដទៅដល់មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ ជាអ្នកបន្តដឹកនាំវគ្គបណ្តុះបណ្តាលការអប់រំភាពជាអ្នកដឹកនាំទៅដល់ក្រុមប្រឹក្សាឃុំ។...
Read More

សន្និសីទស្តីពី វិស័យអនាម័យជនបទ ដែលដឹកនាំដោយថ្នាក់ខេត្តលើកដំបូង / The first province-led rural sanitation sector conference

(English below) ពិតជាមានកិត្តិយសខ្លាំងណាស់ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើការថ្លែងសុន្ទរកថាបើកកម្មវិធី សន្និសីទលើកទី១៖ ភាពជាអ្នកដឹកនាំឆ្នើមដើម្បីនិរន្តភាពក្នុងវិស័យទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម ដែលដឹកនាំដោយថ្នាក់ខេត្តលើកដំបូង នៅក្នុងខេត្តកំពង់ចាម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បានចំណាយពេលដ៏មានតម្លៃ​ ចូលរួមគ្រប់សកម្មភាពទាំងអស់នៃសន្និសីទនេះផងដែរ។ សន្និសីទ បានចាប់ផ្តើមឡើងនៅក្នុងពេលវេលាដ៏តានតឹងមួយ ព្រោះតែអាកាសធាតុក្តៅខ្លាំង ហើយសាលសន្និសីទក៏រាងតូចបន្តិចសម្រាប់ផ្ទុកអ្នកចូលរួមជាងមួយរយនាក់។​ ទោះបីជាយ៉ាងណា ក៏មិនអាចបញ្ឈប់ការចូលរួមរបស់សិក្ខាកាមបានដែរ ព្រោះនៅចុងបញ្ចប់នៃកម្មវិធី...
Read More